Latest News

អគារខុនដូ ចិន វិនិយោគនៅកម្ពុជាផ្តោតលើអតិថិជនចិនគ្នាគេជាធំ​មិនមែនខ្មែរទេ

5 years ago    5061

វិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនជាខ្លាំងរយៈកាល៥ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសំណង់ អគារពាណិជ្ជ កម្ម ខ្ពស់ៗ បានលេចរូបរាងបណ្តើរនៅចំកណ្តាលក្រុងភ្នំពេញ ផ្សារទំនើបអន្តរជាតិមានវត្តមានជាបន្តបន្ទាប់ គម្រោងខុនដូរ និង មជ្ឈ មណ្ឌលអភិវឌ្ឍន៍ និងទីក្រុងរណបជាយក្រុងសំខាន់ជាច្រើនត្រូវបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ។

មន្រ្តីផ្នែកទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន R&F Properties លោក RAYSON ដែលបាននិងកំពុងវិនិយោគខុនដូ ជាច្រើនពាន់យូនីតនៅទីក្រុងភ្នំពេញបានថ្លែងឲ្យដឹងកាលពី ពេលថ្មីៗនេះថា គម្រោងខុនដែលក្រុមហ៊ុនសាងសង់ គឺផ្តោតលើអតិថិជនជនជាតិចិន និងសហគមន៍​ចិនដែលបានវិនិយោគនៅកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាដែលចង់បានបែបផែនជីវិតស៊ីវិល័យ ហើយរស់នៅសហគមន៍មួយដែលផ្តល់ភាពងាយស្រួល ។

លោកបន្តថា នៅ​ប្រទេសចិន ក៏ដូចប្រទេសក្នុងតំបន់ផ្សេងទៀត កាលពីមុនពួកគេមិនចង់រស់នៅតាមខុនដូ​ទេ តែនៅពេលបច្ចុប្បន្នប្រជាជនចិនចាប់ផ្តើមចូលចិត្តខុនដូ ហើយប្រជាជនកម្ពុជានឹងមាន​ការផ្លាស់ប្តូរបែបផែន នៃការរស់នៅរបស់ពួកគេនាពេលអនាគតផងដែរ។


ការទិញខុនដូរបស់ប្រជាជនកម្ពុជា មិនសូវមានច្រើនប៉ុន្មាននោះទេ ហេតុនេះទីផ្សារនេះត្រូវការរយៈពេល៥ទៅ១០ឆ្នាំទៀត ទើបកាន់តែ​មានភាពពេញនិយមសម្រាប់ទីផ្សារខុនដូនៅកម្ពុជា។

ដោយឡែក អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានធ្លាប់លើកឡើងថាបើធៀបការអភិវឌ្ឍន៍រវាងក្រុងបាងកក និងក្រុងភ្នំពេញវិញ ក្រុងភ្នំពេញបច្ចុប្បន្នដូចក្រុងបាងកកកាលពី២០ឆ្នាំមុន ឬកម្ពុជាយើងដើរយឺតជាក្រុងបាងកកជាង២០ឆ្នាំឯណោះ។ ជាការពិតណាស់ក្រុងភ្នំពេញមិនអាចធៀបនឹងក្រុងបាងកកបានទេ ទាំងការអភិវឌ្ឍន៍សំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធក្រុង ចំនួនប្រជាជន​ សណ្ឋាធ្នាប់ក្រុង ការដោះដូរសេដ្ឋកិច្ចពាណិជ្ជកម្ម។

គួរជម្រាបផងដែរថា បើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 បានឲ្យដឹងអំពីចំនួនគម្រោងខុនដូ ដែលមានប្រមាណ១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងអស់នេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០៕

Top Sales

Top Rents